

គិនេស ត្រាវែល សូមលំឱកានកាយ វាចារចិត្ត និងនាំមកសេវាកម្មទេសចរណ៍ដ៏ល្អប្រណីត បម្រើជូនភ្ញៀវទេសចរ ទាំងក្នុងនិងក្រៅប្រទេស ដើម្បីឆ្លើយតបទៅនឹងតម្រូវការកាន់តែច្រើន២ឡើងនៃចំនូនភ្ញៀវទេសចរអន្តរជាតិ ដែលចូលមកទស្សនាកម្ពុជា កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈនិងភ្ញៀវទេសចរជាតិ ទៅកាន់ប្រទេសគោលដៅទេសចរណ៍សំខាន់ដទៃទៀត។
ប្រទេសកម្ពុជា សំបូរទៅដោយកេរ្តិ៍តំណែលវប្បធម៌ប្រពៃណី ប្រាង្គប្រាសាទរាប់ពាន់ នៅពាសពេញ ខេត្ត រាជធានី នៃព្រះរាជាណាចក្រកម្ពុជា ព្រះរាជាណាចក្រអច្ឆិរយៈ ។ មិនតែមានសម្រស់ដ៏ស្រស់ត្រកាលនៃធម្មជាតិដ៏ប្រណិត ជ្រោះ ជ្រង អូរ ព្រែក ភ្នំ ព្រៃព្រឹក្សា បឹងបួទន្លេសាបប៉ុណ្ណោះទេ ជាពិសេសឆ្នេរខ្សាច់ដ៏ស្រស់ស្អាតគ្មានពីររបស់កម្ពុជា ទើបត្រូវបានដាក់ចូលជាឆ្នេរស្អាតរបស់ពិភពលោក ដែលញ៉ាំងឱ្យកម្ពុជា ក្លាយជាប្រទេសទាក់ទាញភ្ញៀវទេសចរ ថែមមួយកម្រិតទៀត បូករួមទាំងប្រាសាទព្រះវិហារដ៏ល្បីរន្ទឺនៃសម្បត្តិមហាសាលរបស់មនុស្សជាតិផងដែរ។
ជាទីភ្នាក់ងារទេសចរណ៍នាំមុខគេ គិនេស ត្រាវែល យើងខ្ញុំផ្តល់ជូននូវសេវា ប្រកបដោយគុណភាពខ្ពស់ ទំនួលខុសត្រូវ និងយកចិត្តទុកដាក់ មិនឱ្យលោកអ្នកខកបំណងឡើយ។ មិនតែប៉ុណ្ណោះ គិនេស ត្រាវែល ក៏បានកសាងទំនាក់ទំនងនិងបង្កើតភាពជាគូរ ជាមួយបណ្តាភ្នាក់ងារទេសចរណ៍ដទៃទៀត ព្រមទាំងបណ្តាសណ្ឋាគារប្រណីតៗ ក្រុមហ៊ុនអាកាសចរណ៍ រម្យណីយដ្ឋាននានា នៅពិភពលោកផងដែរ។
សូមរីករាយ ស្វែងរកព័ត៌មាន ទាក់ទងនឹងទេសចរណ៍ នៅក្នុព្រះរាជាណាចក្រកម្ពុជា និងបណ្តាគោលដៅទេសចរណ៍សំខាន់ៗនៃប្រទេសគោលដៅទេសចរណ៍ ដែល គិនេស ត្រាវែល ផ្តល់ជូនអតិថិជន ជាមួយនឹងទីកន្លែងសំរាកលំហែ ប្រកបដោយប្រណីតភាព តម្លៃសមរម្យ ព្រមទាំងសេវាកម្មល្អពេញចិត្ត ពីបុគ្គលិក និងគណៈគ្រប់គ្រង ប្រកបភាពច្នៃប្រឌិត រួសរាយរាក់ទាក់។
យើងខ្ញុំ សង្ឃឹមថា ប្រិយមិត្តទំាងអស់ ពិតជាបានសែ្វងយល់អំពីសេវាកម្មរបស់ គិនេស ត្រាវែលជាក់ជាមិនខានឡើយ៕
